Delivery Services

សេវាកម្មដឹកជញ្ជូន

ប៊ៀលប៊ក់ Billbox មានទទួល និងផ្តល់សេវាកម្មសម្រាប់បងប្អូនអាជីវករទាំងអស់ជាពិសេស បងប្អូនដែលលក់តាមអនឡាញ ។ សេវាកម្មយើងរួមមាន៖

 1. ការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ (តម្លៃមាន 3,500៛, 4,000៛ និង 5,000៛)
 2. សេវាដឹកជញ្ជូនទូទាំងប្រទេស (មានតារាងតម្លៃសម្រាប់ខេត្តនីមួយៗ)
 3. ឃ្លាំងស្តុកទំនិញអ្នកលក់អនឡាញដែលរវល់មិនអាចគ្រប់គ្រង + FREE ការគ្រប់គ្រងស្តុក (Stock Managment System on Mobile App)
 4. វេចខ្ចប់ទំនិញសម្រាប់វត្ថុអនុស្សាវរីយ៍
 5. ការទទួលប្រាក់ និងផ្ទេរប្រាក់តាម Mobile (មិនបារម្មណ៍ពីការបាត់ទំនិញពីព្រោះទទួលបានប្រាក់ភ្លាមៗពីអ្នកទទួលទំនិញ ឬពេលអតិថិជនបង់ប្រាក់)
 6. ទីតាំងសម្រាប់ដាក់ទំនិញតាំង និងកន្លែងធ្វើការរបស់អ្នកលក់អនឡាញដែលមាន Internet ល្បឿនលឿន (អ្នកលក់អនឡាញនឹងទទួលបានកម្មវិធីជំនួយផ្សេងៗសម្រាប់បង្កើនការលក់ដោយមិនគិតថ្លៃ)
  (***ការងារទាំងអស់គឺគ្រប់គ្រង និងត្រួតពិនិត្យតាម Mobile App ដូចជា៖ ការតាមដានទំនិញ ទឹកប្រាក់របស់អ្នក និងចំនួនស្តុកជាដើម)

តារាងតម្លៃនៅភ្នំពេញ

តម្លៃខាងក្រោមនេះគឺសម្រាប់ទិសដៅនៅរាជធានីភ្នំពេញទូទាំង១២ខណ្ឌនៅក្នុង Zone ទី១

 1. ជម្រើសទី១ (3, 500៛) ជម្រើសនេះសម្រាប់តែអតិថិជនដែលបានជួលឃ្លាំងពី Billbox ដើម្បីដាក់ឥវ៉ាន់សម្រាប់លក់អនឡាញ ។ តម្លៃជួលឃ្លាំងមានចាប់ពីតម្លៃ $25/ខែ ឡើងទៅដែលវាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកលក់អនឡាញទាំងអស់ដូចជាសម្រួលដល់ការគ្រប់គ្រងស្តុក ធ្វើឲ្យបញ្ញើរឆាប់រហ័ស តម្លៃនៃសេវាដឹកជញ្ជូនត្រូវបានកាត់បន្ថយ និងជាពិសេសអាចលក់ក្នុងតម្លៃបោះដុំទៅឲ្យអ្នកលក់ផ្សេងទៀតជួយលក់បានបើសិនជាមានតម្លៃបោះដុំ ។
 2. ជម្រើសទី២៖ (4,000៛) យកឥវ៉ាន់មកដាក់ផ្ទាល់នៅទីតាំង Billbox ណា១ បន្ទាប់មកយើងនឹងបញ្ជូនឥវ៉ាន់ទៅអិតិថិជនរបស់អ្នកតាមកាលវិភាគបានកំណត់ ។
 3. ជម្រើសទី៣៖ (5,000៛) ភ្នាក់ងារដឹកជញ្ជូនយើងខ្ញុំនឹងទៅទទួលទំនិញពីអ្នក បន្ទាប់មកយើងនឹងបញ្ជូនឥវ៉ាន់ទៅអិតិថិជនរបស់អ្នកតាមកាលវិភាគបានកំណត់ ។ បញ្ជាក់៖ ទៅយកព្រឹកដឹកចេញល្ងាច ឬ ទៅយកល្ងាចដឹព្រឹកថ្ងៃបន្ទាប់ ។

សម្រាប់ទិសដៅនៅរាជធានីភ្នំពេញទូទាំង១២ខណ្ឌនៅក្នុង Zone ទី២ មានត្លៃ 10,000 រៀល  ដែល Zone ទី២រួមមាន៖

 1. ចាប់ពីសាលាខេត្តតាខ្មៅទៅ
 2. ចាប់ពីស្ពានដែកចំការដូចងទៅ
 3. ចាប់ពីរង្វង់មូលចោមចៅទៅ
 4. ចាប់ពីគីឡូលេខ ៦ទៅ
 5. ចាប់ពីស្ពានទី១ព្រែកលាបទៅ

បញ្ជាក់៖ ការដឹកជញ្ជូននេះគឺសម្រាប់តែឥវ៉ាន់មានទម្ងន់ចាប់ពីមួយខាំ ដល់៣គីឡូតែប៉ុណ្ណោះ ។

 • សម្រាប់ការទូទាត់ប្រាក់ក្រុមហ៊ុននឹងផ្ញើជូនម្ចាស់ឥវ៉ាន់ដោយសុវត្ថិភាពតាមរយះធនាគារ ឬសេវាវេលុយ លុត្រាតែចំនួនទឹកប្រាក់ចាប់ពី ១០០ ដុល្លាឡើងទៅ ។ ក្នុងករណីលោកអ្នកដែលជាម្ចាស់ឥវ៉ាន់ប្រញាប់លុយ អាចអញ្ជើញមកដកនៅសាខារបស់យើងខ្ញុំផ្ទាល់ ។
 • សម្រាប់ការទទួលនិងផ្ញើទំនិញបានកំណត់ដូចតទៅ៖ ពេព្រឹកពីម៉ោង០៧:០០ ដល់ម៉ោង ០៩:០០ និង ពេលរសៀលពីម៉ោង ១២:០០ ដល់ម៉ោង ០២:០០

តារាងតម្លៃនៅតាមខេត្តនានា

ប៊ៀលប៊ក់ Billbox ទទួលដឹកជញ្ជូនឥវ៉ាន់ដើម្បីដាក់តាមឡានក្រុង ឬតាក់ស៊ីដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ។ ចំពោះតម្លៃឡានក្រុង និងតាក់ស៊ីមានការប្រែប្រួលទៅតាមខេត្តនីមួយៗ និងក្រុមហ៊ុន ។ យើងខ្ញុំនឹងចម្លង ឬផ្ញើជូនវិក្ក័យបត្រដែលបានទូទាត់ជាមួយឡានក្រុង ឬតាក់ស៊ីជូនលោកអ្នកគ្រប់ប្រតិបត្តការណ៍ ។

 

 

សម្រាប់អ្នកលក់អនឡាញ

អត្ថប្រយោជន៍១២យ៉ាងដែលអ្នកលក់អនឡាញអាចទទួលបានពីសេវាកម្មប៊ៀលប៊ក់

ចុចអានបន្ត